សួស្តីមិត្តភក្តិ,បង អ៊ំ ពូ​ មីង បងប្អូនទាំងឡាយដែលជាប្រិយមិត្តធ្លាប់ចូលបើកប្លុក”និស្សិតខ្មែររៀនវៀតណាម”

និងបានចូលរូមបញ្ចេញមតិ និងបានផ្តល់ជាការរិះគន់ដល់ប្លុកខ្ញុំនេះ។ពេលនេះខ្ញុំដែលធ្លាប់ជាសមាជិកនិងក៏ម្ចាស់ប្លុក

នេះបានរៀនចប់និងបានត្រលប់មកភូមិកំនើតខ្ញុំវិញហើយ ដូចនេះខ្ញុំប្រហែលជាមិនអាចចូលរូម

បញ្ចេញមតិនិងមិនអាចដឹងពីពត៌មានទាំងឡាយពីស្ថានភាពការរស់នៅនិងការសិក្សា

របស់និស្សិតខ្មែរនៅទីនោះទៀតបានទេ តែខ្ញុំនៅរីករាយនិងចូលរូមផ្តល់នៅអ្វីដែលបងប្អូនមិត្តភក្តិចង់ដឹងពីបញ្ហានិង

ពត៌មានរបស់និស្សិតយើងដែលកំពុងរស់នៅវៀតណាម តាមដែលខ្ញុំអាចធ្វើរបាន ហើយខ្ញុំសូមសំនូមពរដល់បងប្អូនណា

ដែលចង់ដឹងពីការរស់នៅនិងការសិក្សានៅវៀតណាម បងប្អូនអាចចូលក្នុងទំព័រហ្វេសបុក (facebook)

ដែលមានឈ្មោះថា “និស្សិតខ្មែររៀននៅវៀតណាម​”។ខ្ញុំបាទសូមសុំទោសរាល់ការមានកំហុសនិងដែលមិនអាចចូលរូមបញ្ចេញមតិ

បានគ្រប់គ្រាន់ដល់ប្រិយមិត្តបន្តទៀត។ហើយបន្តទៀតខ្ញុំនិងប្តូរឈ្មោះប្លុកនេះទៅជាឈ្មោះផ្សេងទៀត។

បញ្ចប់នេះខ្ញុំសូមអរគុណដល់រាលល់ប្រិយមិត្តដែលតែងតែចូលរូមបើកប្លុករបស់ខ្ញុំ។

Advertisements

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: