ការបង្ហាញម៉ូតរបស់និស្សិតខ្មែរ


ការបង្ហាញម៉ូតរបស់និស្សិតខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរជាមួយប្រទេសមួយចំនួនក្នុងអាស៊ាន !

នាយប់ថ្ងៃទី១២មេសា នៅទីក្រុងហាណូយ បណ្ដា​សិស្សានុសិស្ស
នុស្សិត កម្ពុជាបានរៀបចំពិធីទទួលបុណ្យចូលឆ្នាំថ្មីជាប្រពៃណី ​២០១៣។ ដំណាង
ស្ថានទូតកម្ពុជា ប្រចាំនៅវៀតណាម ដំណាងបណ្ដា​ក្រសួង មហាវិទ្យាល័យ និង សិស្សានុសិស្សនុស្សិតកម្ពុជាដែលកំពុងសិក្សារនៅ​សាលានានានៅភាគខាងជើង
វៀតណាម  បានអញ្ជើញ ចូលរួមពិធីនេះ។​

នៅទីនេះ បណ្ដាសិស្ស នុស្សិតកម្ពុជាបានសម្ដែងបណ្ដាបទចម្រៀង និងរបាំប្រពៃ
ណីរបស់ជនជាតិខ្មែរ ទន្ទឹមនឹងនោះបង្ហាញនូវមនោសញ្ជេតនារបស់ខ្លួន​ចំពោះទឹកដី និង
មនុស្ស វៀតណាមទៀតផង។ ប្អូនពិស៊ី និស្សិតឆ្នាំ​ទី៣ នៃមហាវិទ្យាល័យសំណង់ហាណូយ បានអោយដឹងថា÷

“ ក្នុងបរិយាកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីនេះ ប្អូនសប្បាយរីករាយ​ណាស់។ ពិ
សេសគឺពេល ដែលបានទទួលបុណ្យចូលឆ្នាំថ្មីលើកដំបូងនៅ​វៀតណាម។ ខ្ញុំឃើញថា÷  រៀននៅវៀតណាម ក៏ដូចជារៀននៅកម្ពុជាដែរ។ ខ្ញុំចាត់ទុកវៀតណាមដូចជាស្រុក កំណើតទី២របស់ខ្លួនហើយ។ ខ្ញុំសូមថ្លែង​អំណរគុណចំពោះបណ្ដាលោកគ្រូ  អ្នកគ្រូ  កម្មាភិបាល បុគ្គលិកវៀតណាមទាំងមូល ដែលបានថែទាំ ជួយឧបត្ថម្ភ បង្ហាត់បង្រៀន
និងបង្កលក្ខណះល្អបំផុតសំរាប់ប្អូនៗ ក្នុងការសិក្សារ ក៏ដូចជានៅក្នុងជីវភាពរស់នៅដែរ៕”

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: