ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរបស់និស្សិតនៅវៀតណាមខាងជើង


   ជិតចូលមកដល់ចូលឆ្នាំប្រពៃណីខ្មែរ ដែលនិងចូលមកដល់ថ្ងៃ ១៤.១៥.១៦ ខែមេសា ឆ្នាំ ២០១៣ នៅវេលាមកដល់វេលា ២ ៖១២​ នាទីរំលងអាធ្រាត្រទេពធីតាបុត្រីកបិលមហាព្រហ្ម ព្រះនាម ទុង្សាទេវី ដែលជាបុត្រីទី១ ទ្រង់អម្ពរពណ៌ក្រហម លម្អនៅព្រះកាណ៌ដោយសៀតផ្កាទទឹម អាភរណៈទ្រង់ពាក់កែវបទុមរាគ ភក្សាហារ ទ្រង់សោយផ្លែឧទុម្ភរ (ល្វា) ព្រះហស្ដស្ដាំទ្រង់ច័ក្រ ព្រះហស្តឆ្វេង ទ្រង់ស័ង្ខ ទ្រង់ឈរលើគ្រុឌ ជាពាហនៈ និងឈានចុះមកផ្លាស់វេន គ្រប់គ្រងផែនដី។

ដូចនេះនិស្សិតខ្មែរយើងដែលកំពុងរស់នៅនិងបន្តការសិក្សានៅវៀតណាមភូមិភាគខាងជើងបានប្រារព្ធទទូលទេវតាឆ្នាំថ្មី ឆ្នាំ២០១៣នេះតាមថ្ងៃដូចខាងក្រោម៖

  1. អន្តេវាសិកដ្ឋាន តេ៤ និងអា៣ និងចូលប្រារព្ធនៅថ្ងៃទី ១២/០៤/២០១៣
  2. អន្តេវាសិកដ្ឋាន​ តេបូន​ និងប្រារព្ធនៅថ្ងៃទី១៣/០៤/២០១៣
  3. អន្តេវាសិកដ្ឋាន​ស្ថាប្យកម្មហាណូយនិងប្រារព្ធនៅថ្ងៃទី១៤/០៤/២០១៣
  4. សាលាមិត្តភាពតេ​៨០និងប្រារព្ធនៅថ្ងៃទី១៤/០៤/២០១៣
  5. អន្តេវាសិកដ្ឋានថៃបិញនិងប្រារព្ធនៅថ្ងៃទី១៤/០៤/២០១៣

នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ សូមជូនពរដល់និស្សិតខ្មែរយើងដែលកំពុងរស់នៅនិងកំពុងបន្តរការសិក្សានៅវៀតណាម ក៏ដូចប្រជាជនខ្មែរដែលរស់នៅវៀតណាមនិងរស់នៅក្នុងប្រទេសជូបតែសេចសុខនិងរកស៊ីមានបានគ្រប់ៗគ្នា ។

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: