វិទ្យុបារាំងRFA សំម្ភាសនិស្សិតខ្មែររៀននៅវៀតណាម​(បង ត្រាយ យូហេង)


បង ត្រាយ​ យូហេងដែលជានិស្សិតឆ្នំា ទី​៥ ផ្នែក ពត៌មានវិទ្យា​ នៃសាកលវិទ្យាល័យពហុបចេ្ចកទេស និងវិទ្យាសាស្ត្រហាណូយត្រូវបានវិទ្យុ​ RFA ធ្វើរកិច្ចសំភាសពីការរស់នៅនិងការសិក្សានៅវៀតណាម

និងពីបញ្ហាការលំបាក និងភាពងាយស្រូលផ្សេងៗដែលនិស្សិតខ្មែរនៅទីវៀតណាមបានជូបប្រទះ ។បងបាននិយាយថា៖តាមរបបនិស្សិតមកតាមក្រសូងអប់រំនៃរាជរដ្ឋាភិបាលនឹងត្រូវបានក្រសូងអប់រំនៅ

វៀតណាមដំលើង៦០%បន្ថែមលើរបបប្រាក់ខែចាស់ពីមុន(ប្រហែល ២៥៣០០០០ដុង)ដល់និស្សិតកម្ពុជា និងនិស្សិតឡាវដែលកំពុងសិក្សានៅទីនេះ។

ប៉ន្តែរហូតដល់បច្ចុប្បន្ននេះចំពោះនិស្សិតដែលសិក្សានៅសាកលវិទ្យាល័យពហុបច្ចេកទេសនិងវិទ្យាសាស្ត្រហាណូយ,

សាកលវិទ្យាល័យំសំណង់ស៊ីវិល,សាកលវិទ្យាល័យសេដ្ឋកិច្ចហាណូយ….នៅតែមិនទាន់ទទួលប្រាក់ខែដំលើងនោះទេ។

មានន័យថាយើងនៅតែទទួលបានត្រឹមតែ ​១៨៧០០០០ដុងក្នុង១ខែតែប៉ុណ្ណោះ​ ហើយម្យ៉ាងទៀតប្រាកខែ

ដែលដំលើងគឺត្រូវដំលើងចាប់តាំងពីខែ កញ្ញា ឆ្នាំ​២០១២​មកម្លេះ តែរហូតដល់ឥឡូវនៅមិនដំលើងទៀត។

បន្ថែមពីនេះទៀតមាននិស្សិតឆ្នាំទី២ ម្នាក់ទៀតដែលមិនបានប្រាប់ឈ្មោះបាននិយាយពីអារម្មណ៏ដែលបានជូបប្រទះ ជាពិសសេសពេលដែលប្រាកខែខែនេះមិនបានបើកថា៖និស្សិតដែលកំពុងសិក្សានៅហាណូយមិនទាន់ដំលើងប្រាក់ខែតាម

ការកំនត់របស់ក្រសូងអប់រំនិងបណ្តុះបណ្តាល ពូកយើងមិនដឹងថាមកពីហេតុអ្វី?ម្យ៉ាងទៀតសេដ្ឋកិច្ចនៅវៀតណាមអ្វីៗបាន

ឡើងថ្លៃ ដូចនេះពូកយើងសូមស្នើសុំអោយខាងក្រសូងផ្តល់ប្រាក់ខែដល់ពូកយើងអោយបានទាន់ពេលវេលា ​ព្រោះថាប្រាក់ខែបច្ចុប្បន្ននេះចាយមិនគ្រប់ហើយពូកយើងមួយចំនូនក៏សុំប្រាក់ពីឪពុកម្តាយថែមទៀត។គាត់ក៏បាននិយាយទៀតថា៖

ប្រាក់ខែ ខែនេះគេមិនទាន់បើកអោយ ដូចច្នេះខែខ្ញុំត្រូវសុំប្រាក់ពីឪពុកម្តាយ ​ហើយម្យ៉ាងវិញទៀតវាពិតជាប៉ះពាល់ដល់កាសិក្សាខ្ញុំទៀត ពីព្រោះពេលនេះជាពេលប្រលងបញ្ចប់ឆមាស ទៀត រាល់យប់ខ្ញុំតែងតែញាំមី។

ជាភាសាវៀតណាម៖ដកស្រង់ពីវិទ្យុអាស៊ីសេរី

នេះជាកិច្ចសំភាសមូយដែលលើកយកបញ្ហាដែលនិស្សិតខ្មែរយើងបាន​ជូបប្រទះនាពេលបច្ចុប្បន្ននេះ។

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: