ការប្រារព្វពីធីបុណ្យចូលឆ្នាំថ្មី២០១២


តាមការសំរេចចិត្តរបស់ប្រធាននិស្សិតនៅអន្តេវេសិកដ្ខានតេបូន អាបា បានសំរេចចិត្តរៀបចំការប្រារព្វពិធីបុណ្យចូលឆ្នាំជាប្រពៃណីខ្មែរយើងចំនូន ៣ ថ្ងៃ

  1. នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១២និស្សិតខ្មែរនៅអន្តេវាសិកដ្ខានតេបូន និងអាបា ព្រមទាំងប្រជាជនខ្មែរយើងដែលរស់នៅវៀតណាមដែលបានអញ្ចើញពីប្រធាននិស្សិត
    ចូលរូមមើលការសំដែងសិល្បះ និងបរិភោគអាហារនៅអាគារអាបាជាន់ទី២
  2. នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១២ ក្រុមនិសិ្សតនៅអន្តេវាសិកដ្ឋានតេបូន និងរៀបចំប្ររព្វទទូលទេវតាឆ្នាំថ្មី ដែលមានការបរិភោគអាហារនិងមានការរាំច្រៀង កំសាន្តផងដែរ
  3. នៅថ្ងៃទី១៥ ខែមេសាឆ្នាំ២០១២ ក្រុមនិស្សិតនៅអន្តេវាសិកដ្ខានអាបានិងតេបូននិងរៀបចំលេងល្បែងប្រជាប្រិយខ្មែរ ព្រមទាំងមានការរាំកំសាន្តផងដែរ

                  ដូចដែលបានរៀបរាប់ខាងលើសូមបងប្អូននិស្សិតទាំងអស់នាំគ្នាចូលរូមទាំងអស់គ្នា ដើម្បីទទូលទេវតាឆ្នាំថ្មី ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ គ.ស២០១២ នៅពេលខាងមុខនេះ។ក្នុងឪកាសជិតខូលមកដល់ឆ្នាំថ្មី ខ្ញុំសូមប្រសិទ្ធពរដល់ប្រជាជនខ្មែរទាំងក្នុង ទាំងក្រៅប្រទេស ឆ្មាំថ្មីជូបតែសំណាងល្អ រកស៊ីមានបាន រស់នៅសុខសាន្ត និងខ្ញុំសូមប្រសិទ្ធពរទាំង ៥ប្រការ គឺអាយុ វណ្ណះ សុខ ពលះ និងបដិភានះ គុំឃ្លៀងឃ្លាតឡើយ។ ជាពិសេសសូមជូនពរដល់និស្សិតខ្មែរយើងដែលកំពុងរស់នៅ និងបន្តការសិក្សានៅទីនេះទទូលនៅការជោគជ័យល្អគ្រប់គ្នា។

និស្សិតខ្មែរនៅវៀតណាម


ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: