មហាសន្និបាត


Photobuckt

កាលពីម្សិលមិញថ្ងៃទី​១០​ខែ​ធ្នូ​ឆ្នាំ​២០១០ជា​ថ្ងៃ​ដ៏​វិសេស​វិសាល,​ជា​ថ្ងៃ​ប្រារព្ឋ​ពិធីមហា​សន្និបាត​និស្សិត​កម្ពុជា​ភូមិភាគ​ខាង​ជើង​វៀតណាម​​អណត្ត​ទី​
២០​​​​​​​​ហើយក៏​ជា​ថ្ងៃ​ដែល​សមាគមនិស្សិត​ភូមិភាគ​ខាង​ជើងអណត្តទី១៩ ធ្វើ​ការ​ផ្ទេរ​ប្រគល់​ការងារ​របស់​សមាគមន៍​​អោយ​សមាគមន៍​និស្សិតអណត្តិ​​ថ្មី​អណត្ត​ទី២០។ ហើយ​ជាថ្ងៃដែលនិស្សិតខ្មែរនៅភូមិភាគខាងជើងយើងទាំងអស់បាន​ជូបជុំគ្នាដផងដែរ។គោលបំណងនៃមហាសន្និបាទនេះគឺ៖
១.ប្រកាសតែងតាំងដំណែងសមាជិកសមាគមន៏ថ្មីអាណិត្តិទី២០
២.ប្រកាសចំនូននិស្សិតទាំងអស់ដែលកំពុងសិក្សានៅភូមិភាគវៀតណាម ខាងជើង។
៣.ជូបជុំគ្នាដើម្បីពិភិក្សាណែនាំនិងដោះស្រាយពីបញ្ហាទាំងឡាយដែល និស្សិតបានជូបប្រទះ
៥.សំណូមពរនិងកែប្រែពីបញ្ហា និងលក្ខណ័ផ្សេងៗ
៦.សកម្មភាពដែលសមាគមនិស្សិតអាណិត្តទី១៩​​បាន​ចូលរូមនិងជូយដោះស្រាយ.ខាងក្រោមនេះជារបាយការណ៏ស្តីពីសកម្មភាពដែលសមាគមនិស្សិត អាណិត្តចាស់ទី១៩បានធ្វើរ
ចំពោះប្រធានសមាគមនិស្សិតថ្មីក៏បានបញ្ចេញមតិ និងបានប្តេជ្្ញាចិត្តថាយើង​ខ្ញុំ​សូម​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​​ថា​នឹង​ខិត​ខំ​អោយ​អស់​ពី​កំឡាំង​កាយ​ចិត្ត​​ក្នុង​ការ​បំពេញ​ភារកិច្ច​ គោល​ដៅ​ដើម្បី​រក្សា​ផល​ប្រ​យោជន៍​រួម, ជួយ​ដោះ​ស្រាយ​រាល់​ទុក្ខ​លំបាក​របស់​បង​ប្អូន​និស្សិត​ ទាំង​ក្នុង​ការ​សិក្សាស្រាវ​ជ្រាវ​ក៏​ដូចជា​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។ទន្ទឹម​នឹង​នេះ​​យើង​ខ្ញុំ​ក៏​សូម​សន្យា​ថា​នឹង​ខិត​ខំ​ប្រឹង​ប្រែង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ល្អជា​មួយស្ថានឯកអគ្គរាជ​ទូត, ថ្នាក់​ដឹង​នាំ​ គណ​គ្រប់​គ្រង​​និស្សិត, សាលា​សកល​វិទ្យា​ល័យ​,វិទ្យាស្ថាន​ដែល​ទទួល​បន្ទុក​បណ្តុះ​បណ្តាល​និស្សិត​កម្ពុជា និង ក្រសួង​ពាក់ព័ន្ឋ​ផ្សេងៗ​គោល​ដៅ​ដើម្បី​ជួយ​សំរួល​រាល់​សំនូមពរ​របស់​បង​ប្អូន​និស្សិតយើង. ហើយសមាគមថ្មីយើងខ្ញុំក៏សូមថ្លែង​អំណរ​គុណយ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់មក​លើ​សមាគម​​និស្សិត​យើង​ខ្ញុំ​ពី​សំណាក់​ស្ថាន​ឯកអគ្គរាជទូត​, គណគ្រប់​គ្រង​និស្សិត,​ សាលា​សកល​វិទ្យាល័យ និង​ វិទ្យាស្ថាន​បណ្តុះ​បណ្តាល​នានា​។ យើង​ខ្ញុំ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ ស្ថាន​ឯអគ្គរាជទូត, គណគ្រប់​គ្រង​និស្សិត, បណ្តាសាលា​សកល​វិទ្យា​ល័យ និង វិទ្យាស្ថាន​ស្រាវ​ជ្រាវ​នានា​ ជា​ពិសេស​បង​ប្អូន​និស្សិត​យើង​ទាំង​អស់​នឹង​បន្តជួយ​ឧបត្ថម​គាំ​ទ្រ​យើង​ខ្ញុំ​ ទាំង​ស្មារតី​ និង​ សំភារៈ ដើម្បី​យើង​ខ្ញុំ​បាន​បំពេញ​ភារកិច្ច​ប្រ​កប​ដោយ​ផ្លែ​ផ្កា​ជូន​បង​ប្អូន​និស្សិត​ដែល​កំពុង​សិក្សា​ស្រាវ​ជ្រាវ​នៅ​ទី​នេះ។ ជា​ចុង​ក្រោយ​ យើង​ខ្ញុំ​សូម​គោរព​ជូន​ពរ​អង្គ​មហា​សន្និបាតទាំង​មូល​សូម​ទទួល​បាន​នូវ​សុខភាព​ល្អ​បរិប្បូរណ៍, សំរេច​បាន​នូវ​រាល់​ភារកិច្ច​ដែល​បាន​ដាក់​ចេញ។ សូម​ជូន​ពរ​បង​ប្អូន​និស្សិត​យើង​សំរេច​បាន​លទ្ឋផល​ល្អ​ក្នុង​ការសិក្សា​រៀន​សូត្រ​ស្រាវ​ជ្រាវក្នុង​ឆ្នាំ​សិក្សា​ថ្មី។

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: