បុណ្យឯករាជ្យជាតិខ្មែរ


ជារៀងរាល់ឆ្នាំនិស្សិតខ្មែរនៅវៀតណាមតែងតែប្រារព្ធពិធីបុណ្យឯករាជ្យជាតិរបស់ខ្មែរ​ យើងតាមបណ្តាសាលារៀងៗខ្លួន ដើម្បីអបអរនូវជ័យជំនះរបស់ខ្មែរយើង។ ដូចឆ្នាំនេះ ថ្ងៃនេះ 07-11-2009​ នៅសាកលវិទ្យាល័យស្ថាប្យកម្មហាណូយ បងប្អូននិស្សិតនៅទីនេះ បានមូលមតិគ្នាបា្ររព្ធពិធីជប់លៀងមួយដ៏ធំដើម្បីធ្វើការអបអរ ដោយមានការធ្វើប្ហូបជា លក្ខណះខ្មែរជាច្រើនមុខ។ មានការទទួលមិត្តភកិ្តមកពីសាលាផ្សេងៗចូលរួមផងដែរ។

មិនដឹងថាសប្បាយយ៉ាងណាទេមើលទៅ! មានទាំងស្រាបៀយ៉ាងច្រើនទៀតផង ហិហិហិ​ ហើយនិង​មានការចាក់ធុងបាស់រាំរែកទៀត ។ ពិតជានឹកដល់ស្រុកខ្មែរដល់ហើយអញ្ចឹង។

Advertisements

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: