សូមជួយបញ្ចេញមតិមួយដល់ខ្ញុំចំពោះទំព័រនេះ


ទំព័រនេះខ្ញុំនឹងនិយាយទាក់ទងទៅនឹងការប្រែសំរួលគណិតវិទ្យា

ពីភាសាយួនមកជាភាសាខ្មែរ។ វាពិតជាពិបាកខ្លាំងណាស់ក្នុងការប្រើ

ពាក្យបច្ចេកទេសនៅក្នុងការប្រែសំរួលនេះ។ ហេតុប្រហែលជាខ្ញុំនឹង

បង្កើតពាក្យថ្មីមួយចំនួនដើម្បីជំនួសចូលត្រង់ពាក្យណាដែលខ្ញុំមិនដឹង

ថាភាសាខ្មែរយើងហៅថាយ៉ាងម៉េចនោះ។ ហេតុនេះខ្ញុំសូមទោសពីសំ

ណាក់ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងបងប្អូនខ្មែរទាំងអស់ជាមុន។

ហើយខ្ញុំនឹងព្យាយាមពន្យល់ពីអត្ថន័យរបស់ពាក្យថ្មីទាំងនោះអោយបាន

ក្បោះក្បាយ។ ហើយលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ទាំងអស់សូមប្រែ

សំរួលវាម្ដងទៀតមុននឹងយកទៅប្រើក្នុងកម្មវិធីសិក្សា។

មុននឹងការប្រែសំរួលនេះចាប់ផ្ដើមធ្វើដំណើរការខ្ញុំសង្ឃឹមថាខ្ញុំនឹង

ទទួលបានមតិនានាពីបងប្អូនដើម្បីអោយខ្ញុំបានកែប្រែជាមុន មុននឹង

ខ្ញុំចាប់ផ្ដើមធ្វើការប្រែសំរួលនេះព្រោះខ្ញុំខ្លាចក្រែងលោមានបញ្ហាអ្វី

ទាក់ទងនឹងបញ្ហាប្រែសំរួលនេះ ខ្ញុំចង់សូមជាមតិ រឺ យោបល់ផ្សេងៗ

ពីលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និង បងប្អូនជនជាតិខ្មែរទាំងអស់ជា

មុនសិន។ តើខ្ញុំធ្វើអញ្ចឹងបានដែរឬទេ??

Advertisements

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: