បុណ្យឯករាជ្យជាតិខ្មែរ

ខែវិច្ឆិកា 7, 2009

ជារៀងរាល់ឆ្នាំនិស្សិតខ្មែរនៅវៀតណាមតែងតែប្រារព្ធពិធីបុណ្យឯករាជ្យជាតិរបស់ខ្មែរ​ យើងតាមបណ្តាសាលារៀងៗខ្លួន ដើម្បីអបអរនូវជ័យជំនះរបស់ខ្មែរយើង។ ដូចឆ្នាំនេះ ថ្ងៃនេះ 07-11-2009​ នៅសាកលវិទ្យាល័យស្ថាប្យកម្មហាណូយ បងប្អូននិស្សិតនៅទីនេះ បានមូលមតិគ្នាបា្ររព្ធពិធីជប់លៀងមួយដ៏ធំដើម្បីធ្វើការអបអរ ដោយមានការធ្វើប្ហូបជា លក្ខណះខ្មែរជាច្រើនមុខ។ មានការទទួលមិត្តភកិ្តមកពីសាលាផ្សេងៗចូលរួមផងដែរ។

មិនដឹងថាសប្បាយយ៉ាងណាទេមើលទៅ! មានទាំងស្រាបៀយ៉ាងច្រើនទៀតផង ហិហិហិ​ ហើយនិង​មានការចាក់ធុងបាស់រាំរែកទៀត ។ ពិតជានឹកដល់ស្រុកខ្មែរដល់ហើយអញ្ចឹង។

Advertisements

សូមជួយបញ្ចេញមតិមួយដល់ខ្ញុំចំពោះទំព័រនេះ

ខែវិច្ឆិកា 5, 2009

ទំព័រនេះខ្ញុំនឹងនិយាយទាក់ទងទៅនឹងការប្រែសំរួលគណិតវិទ្យា

ពីភាសាយួនមកជាភាសាខ្មែរ។ វាពិតជាពិបាកខ្លាំងណាស់ក្នុងការប្រើ

ពាក្យបច្ចេកទេសនៅក្នុងការប្រែសំរួលនេះ។ ហេតុប្រហែលជាខ្ញុំនឹង

បង្កើតពាក្យថ្មីមួយចំនួនដើម្បីជំនួសចូលត្រង់ពាក្យណាដែលខ្ញុំមិនដឹង

ថាភាសាខ្មែរយើងហៅថាយ៉ាងម៉េចនោះ។ ហេតុនេះខ្ញុំសូមទោសពីសំ

ណាក់ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងបងប្អូនខ្មែរទាំងអស់ជាមុន។

ហើយខ្ញុំនឹងព្យាយាមពន្យល់ពីអត្ថន័យរបស់ពាក្យថ្មីទាំងនោះអោយបាន

ក្បោះក្បាយ។ ហើយលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ទាំងអស់សូមប្រែ

សំរួលវាម្ដងទៀតមុននឹងយកទៅប្រើក្នុងកម្មវិធីសិក្សា។

មុននឹងការប្រែសំរួលនេះចាប់ផ្ដើមធ្វើដំណើរការខ្ញុំសង្ឃឹមថាខ្ញុំនឹង

ទទួលបានមតិនានាពីបងប្អូនដើម្បីអោយខ្ញុំបានកែប្រែជាមុន មុននឹង

ខ្ញុំចាប់ផ្ដើមធ្វើការប្រែសំរួលនេះព្រោះខ្ញុំខ្លាចក្រែងលោមានបញ្ហាអ្វី

ទាក់ទងនឹងបញ្ហាប្រែសំរួលនេះ ខ្ញុំចង់សូមជាមតិ រឺ យោបល់ផ្សេងៗ

ពីលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និង បងប្អូនជនជាតិខ្មែរទាំងអស់ជា

មុនសិន។ តើខ្ញុំធ្វើអញ្ចឹងបានដែរឬទេ??


ប្រាក់ខែនិស្សិត

ខែវិច្ឆិកា 4, 2009

ប្រាក់ខ្មែររបស់និស្សិតខ្មែរនៅវៀតណាម ម្នាក់ៗអស់ស្ទះហើយ ច្រើនដល់កហើយ ចាយមិនដែលគ្រប់ ភាគច្រើនចាយបានមួយសប្តាហ៏ ឬសន្សំ រិះថាំបំផុតហើយចាយបាន កន្លះខែ អ្នកខ្លះគ្រាន់តែបើកមកភ្លាមសងគេ ដែលជំពាក់ខែមុនៗ អស់ភា្លម គ្មានសល់។

បើអ្នកដែលម៉ែឪគេធូរធាទៅរាងគ្រាន់បើ តែចំពោះអ្នកក្រវិញយ៉ាប់ដល់ក។ ប្រាក់ខែសព្វថ្ងៃបើគិតមើលទៅផ្គត់ផ្គង់បានតែបាយទឹកធម្មតាប៉ុណ្ណោះ ចុះមនុស្សយើង ចេះតែញាំបាយប៉ុណ្ណឹងទេឬ?ហេហេហេហេ សូម្បីតែទិញរបស់របររៀនក៏ត្រូវរិះថាំបំផុត

ដែរ​ ទើប អាចទៅរួច ហើយបើថ្ងៃណាចង់ហ៊ឺហារតិចតួចអី ប្រាកដជាយ៉ាប់ហើយខែណឹងនោះ។ ដូចអ្នកដែលរៀនស្ថាប្យកម្មនៅហាណូយអញ្ចឹង សូម្បីតែរកលុយ Print ប្លង់មិនបានផង​ ព្រោះវារាងថ្លៃគ្រាន់បើដែរនឹង។  ហើយសាលាខ្លះ ទៀតក៏តំរូវអោយនិស្សិតបង់លុយដែរ។ ឥឡូវហ្នឹងមួយៗគ្រវីក្បាលគ្រប់គ្នាហើយ….


ចម្ងល់មិនចេះចប់

ខែវិច្ឆិកា 4, 2009

តើហេតុអ្វីបានជាមានស្រឡាញ់មានស្អប់??? វាទាក់ទងគ្នាយ៉ាងដូចម្ដេចដែរ??

ខ្ញុំធ្លាប់ឮទៀតថាស្រឡាញ់ប៉ុណ្ណាស្អប់ប៉ុន្នោះ។អញ្ចឹងពេលយើងស្រឡាញ់ឪពុក

ម្ដាយយ៉ាងជ្រាលជ្រៅ តើយើងអាចស្អប់គាត់ដូចពាក្យថាមានស្រឡាញ់

មានស្អប់នឹងរឺទេ???

អាចដាក់មួយវាចារអោយខ្ញុំបានភ្លឺភ្នែកផងបានទេ??


សូមជួយឆ្លើយសំនួរខ្ញុំមួយ!!!!!

ខែវិច្ឆិកា 4, 2009

តើអាំងតេក្រាលខាងក្រោមមានគេរកឃើញតំលៃវាហើយឬនៅ???

\displaystyle \int\limits_{0}^{+\infty}e^{-x^3}dx = ????????