♦
♦ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១២ ថ្ងៃនេះក្រុមនិស្សិតខ្មែរយើងនៅអន្តេវេសិកដ្ឋាន តេបូន និងស្ថាបត្យកម្មបានចូលរូមទាត់បាល់មិត្តភាពជាមូយក្រុមនិស្សិតឡាវ និងក្រមុនិស្សិតវៀតណាម ព្រមទាំងក្រុមយុវជនវៀតណាមប្រចាំទីក្រុងហូជីមិញនៅពហុកីឡា វ៉ាតហ្វុក ដើម្បីអបអរសាទររំលឹកខូបលើកទី៨១ ថ្ងៃបង្កើតក្រុមយុវជននៃទីក្រុងហូជីមិញ។នេះកីជាកាព្វកិច្ចមួយដែលប្រធាននិស្សិតប្រចាំវៀតណាមភាគខាងជើងបានចូលរូម
ទំនាក់ទំនងជាមួយនិងប្រជាជនវៀតណាម រូមទាំងក្រុមយុវជនវៀតណាមផងដែរ ។
នៅថ្ងៃទី១២ ខែ០១ ឆ្នាំ២០១២ អ្នកគ្រប់គ្រងនិស្សិតបរទេសខ្មែរនៅវៀតណាម សូមអញ្ចើញនិស្សិតខ្មែរនៅអន្តេវាសិកដ្ខាន តេបូន និង អា៣ ទៅបរិភោគអាហារ ដើម្បីទទូលទេវតាឆ្មាំថ្មី ភាសាវៀតណាមហៅថា”"” អាន់តេត នៅ ញ៉ាអាន់អា៣ ជាន់ទី០២ នៅម៉ោង ៦ ពេលល្ងាច ។
នៅថ្ងែស្អែកថ្ងៃទី០៧/០១/២០១២ សូម និស្សិតខ្មែរនៅវៀតណាមភាគខាងជើងចូលរូមរំលឹកខូបលើកទី ៣៣ នៃរបបប្រល័យពូជសាសន៏ពុលពត នៅឯ Hoi truong Bo Quoc phong(so 7 Nguyễn Tri phuong ,Ba dinh ,HaNoi.).
សូមបងប្អូននិស្សិតដែលមានសំបុត្រអញ្ញើញសូមចូលរូមទាំងអស់គ្នា។
នេះជាកាតព្វកិច្ចមូយដែលនិស្សិតខ្មែរយើងគូរតែចូលរូមដើម្បីរំលឹកនៅថ្ងៃដែលឈឺចាប់
បំផុតដែលមិនអាចបំភ្លេចបាន។
បញ្ជីនិស្សិតដែលទទូលបណ្ណ័សរសើរ
លិខិតស្នើជូនទៅឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម(នៅថ្ញៃទី១៧/ ១០/២០១២)
នេះជាលិខិតដែលសមាគមនិស្សិតខ្មែរនៅភូមិភាគវៀតណាមខាងជើងបានស្នើរជូនឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋនិយមវៀតណាម ហើយក៏ទទូលស្គាល់និងគាំទ្រពីបងប្អូននិស្សិតដែលរស់នៅ និងបន្តការសិក្សានៅវៀតណាមផងដែរ។
លទ្ធផលបោះឆ្នោតប្រធាននិស្សិតភូមិភាគខាងជើងវៀតណាមអាណ្ណត្តិទី២២(នៅថ្ញៃទី១៧/ ១០/២០១២)
បញ្ចីអ្នកឈរឈ្មោះបោះឆ្នោតប្រធាននិស្សិតភូមិភាគខាងជើងវៀតណាមអាណ្ណត្តិទី២២
(14/10/2011)
របាយការណ៏សំរេចរបស់សមាគមន៏និស្សិតនៅថៃ្ងប្រជុំ០២/០១/១១
ទិន្និន័យចំនួននិស្សិតកំពុងសិក្សានៅសកលវិទ្យាល័យនានានៅវៀតណាមភាគខាងជើង
រាប់ពីឆ្នាំទី១ ដល់ទី ៥(ឆ្នាំ២០១០)៖
១.សកលវិទ្យាល័យពហុបចេ្ចកវិទ្យាហាណូយ(Hanoi University of Technology)
២.សកលវិទ្យាល័យឪសថសាស្រ្តហាណូយ(Hanoi University of Pharmacy)
៣.សកលវិទ្យាល័យសេដ្ឋកិច្ចជាតិហាណូយ(National Economics University=
ុ៤.សកលវិទ្យាល័យសំណង់ស៊ីវិលហាណូយ(National University of civil Engineering)
៦.សកលវិទ្យាល័យសា្ថបត្យកម្មហាណូយ(Hanoi Architectural University)
1.របាយការណ៏កិច្ចប្រជុំគណកម្មការនិស្សិតវៀតណាម(តេ៤,អា៣,ស្ថាបត្យកម្មហាណួយ)កាលពីថ្ងៃទី១៤,ខែវិចិ្ចការឆ្នាំ២០១០
-កាលពីថ្ងៃទី ០៧ ខែ វិចិ្ចកា ឆ្នាំ ២០១០ នេះនិស្សិតខ្មែរនៅវៀតណាមយើងបាននាំគ្នាប្រារព្ធពិធីរំលឹក
ខូបបុណ្យឯករាជ្យខ្មែរ ទី៥៧នៅឯអន្តេវេសិក្សដ្ឋាន តេបូនយ៉ាងសប្បាយរីករាយ និងអធិកអធមក្រៃ
លេង។ថ្ងៃនោះដែលជាថ្ងៃមួយដែលយើងបានជូបជុំគ្នា ផងដែរ។រីឯនៅអន្តេវេសិក្សដ្ឋានផ្សេងទៀតក៏បាន
ប្រារព្ធពិធីរំលឹកខូបនេះដែរ។
បញ្ហាការប្រើប្រាស់ទឹក
-ចំពោះនៅអន្តេវេសិក្សដ្ឋាន តេ៤ គឺមានបញ្ហាកែប្រែរពីបញ្ហាការប្រើប្រាស់ទឹក ។កាលពីឆ្នាំមុនៗគឺគ្មានបញ្ហាអ្វីកើតឡើងនោះទេ ក្រុមនិស្សិតទាំងអស់ប្រើប្រាស់
ទឹកដោយសេរី ប៉ុន្តែចាំពីខែរមិនា ឆ្នាំ២០១០នេះ ក្រុមនិស្សិតទាំងអស់ត្រូវប្រើប្រាស់តាម
ការកំនត់របស់ប្រធានអន្តេរវេសិក្សដ្ឋានប្រចាំតេ ៤ក្នុងមួយនាក់ត្រូវប្រើប្រាស់តែ ៦ម៉ែតគីបតែប៉ុណ្ណោះ។បញ្ហានេះនិងអនុវត្តពីខែ មិនាឆ្នាំ២០១០ទៅ។
នៅសកលវិទ្យាល័យស្ថាបត្យកម្មហាណូយ
–កាលពីថ្ងៃទី 21 ខែ 03 កន្លងទៅនេះនិស្សិតខ្មែរយើងដែលរៀននៅសកលវិទ្យាល័យ
ស្ថាបត្យកម្មហាណូយបានចូលរួមប្រឡងសិស្សពូកែថ្នាក់ Olympic ប្រចាំសាលា ។ លទ្ធផលគឺបានចេញតាំងពីថ្ងៃម្សិលមិញម្លេះតែដោយរវល់ខ្លាំងពេកក៏ភ្លេចប្រាប់បង ប្អូនយើងទៅ។ ក្នុងចំនោមនិស្សិតទាំងប្រាំពីររូបនោះឃើញថាមានម្នាក់ត្រូវបានទទួល ចំណាត់ថ្នាក់លេខ 4 ដែលជាចំណាត់ថ្នាក់ត្រូវបានរង្វាន់លួងចិត្តព្រោះសាលាតំរូវយក ចំណាត់ថ្នាក់តែបីចំណាត់ថ្នាក់ប៉ុន្នោះគឺយកលេខ 1 លេខ 2 និង លេខ 3 ។ ចំនែកអ្នក នៅសល់គឺថាមិនបាច់និយាយទេ (ធ្លាក់លាន់សូរភឹងៗតែម្ដង) ពិតជាគួរអោយស្ដាយ ណាស់ដែរនៅតែតិចទៀតជាប់ក្នុងជំរើសហើយ តែសមត្ថភាពមិនជួយសោះ។ និស្សិតដែលបានជាប់ចំណាត់ថ្នាក់លួងចិត្តនេះមានឈ្មោះថា យីម មង្គល ជានិស្សិត ឆ្នាំទីមួយដែលបានចូលរួមប្រលងសិស្សពូកែផ្នែកភាសាអង់គ្លេស។ បើតាមដែលខ្ញុំបានដឹងនិស្សិតរូបនេះប្រហែលជាទទួលបានលេខមួយនៅក្នុងថ្នាក់រៀន ផងដែរ តែលទ្ធផលនៅមិនទាន់ច្បាស់ទេព្រោះលទ្ធផលពិន្ទុចេញជាផ្លូវការនៅឡើយ ។ បញ្ជាក់ផងដែរកាលពីឆ្នាំ 2009 កន្លងទៅនេះខ្មែរយើងម្នាក់ទទួលបានចំណាត់ថ្នាក់ល្អ គឺទទួលបានពិន្ទុខ្ពស់ជាងគេបង្អស់ប្រចាំជំនាន់ដែលមានចំនួននិស្សិតប្រហែលជា 400 នាក់។ នេះជាលើកទីមួយហើយដែលនិស្សិតខ្មែរយើងអាចយកពិន្ទុខ្ពស់ជាងនិស្សិត វៀតណាម ដែលពីមុនមកមិនធ្លាប់មានទេ។ នេះជាការបំបែកឯកត្តកម្មលើកទីមួយ របស់និស្សិតឈ្មោះ ឃួន រតនា (ព្រៃ វែង) ជានិស្សិតឆ្នាំទី 2 (ឆ្នាំនេះ) រៀនផ្នែកវិស្វករ សំណង់ស៊ីវិល។ ហើយនៅឆ្នាំដដែលនោះក៏មាននិស្សិតបីរូបទៀតក៏បានបំបែកឯកត្ត កម្មដែរគឺសុទ្ទតែទទួលចំណាត់ថ្នាក់លេខមួយនិងលេខពីរនៅក្នុងថ្នាក់ ហើយក៏ទទួល បានចំណាត់ថ្នាក់ល្អផងដែរប្រចាំជំនាន់គឺទទួលបានចំណាត់ថ្នាក់លេខ 6 និងលេខ បន្តបន្ទាប់។ ចណែកឯនិស្សិតដែលរៀននៅសាលាកសិកម្មឯណោះវិញក៏ទទួលបានចំណាត់មិន ធម្មតាដែរគឺទទួលបានចំណាត់ថ្នាក់ល្អប្រចាំជំនាន់ដែរ។ និស្សិតរូបនេះបានបំបែកឯក ត្តកម្មលើកទីមួយ ហើយក៏ជាលើកដំបូងផងដែរសំរាប់និស្សិតខ្មែរដែលមករៀននៅវៀត ណាមទាំងអស់។ និស្សិតរូបនេះទទួលបានពិន្ទុខ្ពស់ជាងគេបង្អស់ដែលពីមុនមកមិន ដែលមាននិស្សិតខ្មែរណាម្នាក់ធ្វើបាន។ និស្សិតម្នាក់នេះមានឈ្មោះថា ជួង ធាត់(ឆ្នាំទី2) ដែលសរសេរជាអក្សឡាតាំង Choung Thort ។ និស្សិតម្នាក់នេះរៀននៅសាលាកសិកម្ម ដែលកំពុងតែមានឈ្មោះល្បីរន្ទឺសូម្បីតែលោកអ៊ំស្ថានទូតក៏សរសើរមិនដាច់ពីមាត់ដែរ។ និស្សិតឈ្មោះ ជួង ធាត់ នេះរៀននៅសាលាកសិកម្មដោយប្រើភាសាអង់គ្លេសជាយាន មិនមែនរៀនដោយយកភាសា វៀត ណាម ជាយាននោះទេ។ នៅមានពត៌មានមិនច្បាស់ការមួយទៀតដែលខ្ញុំបានលឺតៗគ្នាមកថាកាលពីមុនមាននិស្សិត ខ្មែរម្នាក់ធ្លាប់បានប្រឡងជាប់សិស្សពូកែ Olympic នៅវៀត ណាមនេះ។ តែខ្ញុំមិនបាន ស្គាល់ឈ្មោះរបស់គាត់ទេ គឺខ្ញុំលឺតែគេនិយាយតៗគ្នាតែប៉ុន្នោះ។ ឥឡូវយើងបែរមករកការសន្និដ្ឋានមួយរបស់ខ្មុំវិញម្ដង ឆ្នាំនេះខ្ញុំមានការរំពឹងទុកថានឹងមាន និស្សិតខ្មែរយើងម្នាក់ទៀតអាចបំបែកឯកត្ដកម្មអោយសកលវិទ្យាល័យស្ថាបត្យកម្មហាណូយ គឺប្រហែលជាអាចយកបានលេខមួយប្រចាំជំនាន់ដូចកាលពីឆ្នាំ 2009 កន្លងទៅនេះដែរ។ ហើយក៏នៅមាននិស្សិតមួយចំនួនទៀតក៏បានទទួលចំណាត់ថ្នាក់ល្អក្នុងការសិក្សាដែរ តែ មិនត្រូវបានរាប់បញ្ចូលជាសិស្សដាច់គេទេ ខ្ញុំរាប់តែនិស្សិតដែលពីមុនមកគេមិនធ្លាប់ធ្វើបាន តែប៉ុន្នោះ។ (អរគុណច្រើនដែលបានមកដល់ប្លករបស់ខ្ញុំបាទ ជូនពរសុខសប្បាយជានិច្ចក្នុងជីវិតពីខ្ញុំវ៉ាន់ឃា)
ថ្ងៃចូលឆ្នាំខ្មែរ
- -ជិតដល់ថ្ងៃចូលឆ្នាំខ្មែរយើងហើយ(១៣,១៤,១៥,១៦ ខែមេសា ឆ្នាំ២០១០) ដូចនេះហើយនិស្សិតខ្មែរនៅវៀតណាមក៏ជីតដល់ពេលសប្បាយផងដែរ ។យើងបាននាំគ្នារៀបចំទទូលទេវតាឆ្នាំថ្មីនៅតាមអន្តេរវេសិក្សដ្ថាននីមួយៗ ៖
* នៅ តេបូន ប្រហែលនៅថ្ងៃទី១៤ខែមេសា
* នៅ អាបា ប្រហែលនៅថ្ងៃទី១៥ខែមេសា
* នៅសកលវិទ្យាល័យស្ថាបត្យកម្មប្រហែល១៣ខែមេសា
* នៅថៃប៊ិញក៏ប្រហែលថ្ងៃទី១០ខែមេសា
* រីនៅសកលវិទានានានៅឯទីក្រុងហូជីមិញប្រហែលថ្ងៃទី១១ខែមេសា។
ទោះបីនិស្សិតខ្មែរយើងបានរៀបចំទទូលទេវតាឆ្នាំថ្មីនៅតាមអន្តេរវេសិក្សដ្ថាននៅថ្ងែខុសគ្នា ប៉ុន្តែនិស្សិតបាននាំគ្នា
នៅសាកាលវិទ្យាល័យសំណង់ស៊ីវិលហាណូយ
-មាននិស្សិតខ្មែរយើងមូយរូប ដែលបច្ចុប្បន្នកំពុងសិក្សាទីក្រុងហាណូយ
បានទទូលនៅប្រាក់អាហារូបករណ៏បន្ថែមពីសាកលវិទ្យាល័យ ។នេះជាមោនទភាពមូយរបស់និស្សិតខ្មែរយើងដែល
បានទទូលអាហារូបករណ៏នេះក្នុងចំនោមនិស្សិតវៀតណាមរាប់រយនាក់។និស្សិតរូបនោះ
ឈ្មោះថា ហែម ដារ៉ានិស្សិតឆ្នាំទី២(២០០៨ \២០០៩) នៃសាកលវិទ្យាល័យ
សំណង់ស៊ីវិលហាណូយ ។ពូកយើងមានចិត្តសប្បាយរីករាយណាស់
ដែលមានមិត្តភក្តិយើងបានទទូលអាហារូបករណ៏នេះ ។ដូចនេះសូមអោយនិស្សិតខ្មែរយើង
ដែលសិក្សានៅវៀតណាមខិតខំរៀនសូត្រអោយទទូលលទ្ធផលល្អ។

































សូមបងជួយ Upload Document នៅលើ wall អោយងាយស្រួល Download ផង ។
ok….thank u for joining..
ជម្រាបសួរ, ទាំងអស់គ្នា ! បើអាយុច្រើន ក៏សូមទទួលថាជារៀមច្បង, បើអាយុតិច ក៏សូមទទួលថាជារៀមប្អូន។ ខ្ញុំ កើតឆ្នាំ ១៩៦៧ ៉ក្នុងបញ្ជីរ ជាតិ៉ តែពិតប្រាកដ ខ្វះប៉ុន្មានខែទៀតគឺ ត្រាទុក៥ ហើយ សុំទោសមិន មែនបង្អួតអាយុអ្វីទេ សូមមេត្តាអធ្យាស្រ័យ។ ខ្ញុំជាប់ បាក់ឌុប ១៩៨៦ នៅសាលាបាក់ទូក, រៀននៅ វិទ្យាស្ថានបច្ចេកទេសយោធា, វេញអ៊ាន-វេញហ៊្វូ-ហាណូយ ជាវិស្វករវិទ្យុទាក់ទង ចប់ឆ្នាំ១៩៩១។ បានទស្សនា គេហទំព័ររបស់បណ្តារមិត្តនិសិ្សត សិក្សានៅប្រទេស វៀតណាម ធ្វើ អោយខ្ញុំមានមោទនភាពយ៉ាងក្រៃលែង និងសូមសម្តែងការគោរពកោត សរសើរ។ ខ្ញុំសូមណែរនាំខ្លួនខ្ញុំត្រឹមប៉ុណ្ណេះសិន ខ្ញុំនឹង សូមអនុញ្ញាតិពី បណ្តារមិត្តនិសិ្សត ទាំងរៀមច្បង រៀមប្អូន ដើម្បីផ្លាស់ប្តូយោបល់ស្វែង រកការរីកចម្រើនថ្មីៗ សម្រាប់ខ្លួនផង សម្រាប់យើងទាំងអស់គ្នា និងសម្រាប់ជាតិផងដែរ។ សូមអរគុណជាអនេគ។
បាទ.ខ្ញុំ និងពូកខ្ញុំនិងរីករាយជានិច្ចណា,,,
សាយ័ន្តសួស្តី បណ្តាមិត្តនិសិ្សត ជាទីមេត្រី រាប់អាន ! ខ្ញុំមានសំណូមពរ យ៉ាងដូចេ្នះថា៖ និយាយពីសន្ទានុក្របបច្ចេកទេស ខ្ញុំសូមស្នើ អស់ លោកនិសិ្សត ជួយបំពេញបន្ថែម ដោយចែកជាបីតារាងបញ្ឈរ ដែល មួយសម្តែងអំពីភាសាវៀតណាម, តារាងបញ្ឈរទីពីរ សម្តែងជាភាសា អង់គ្លេស, តារាងបញ្ឈរទីបី មានអធិប្បាយជាភាសាខ្មែរ។ មូលហេតុ ដែលខ្ញុំគិត និងមានសំណូមពរយ៉ាងដូច្នេះពីព្រោះថា ឯកសារបច្ចេក ទេសភាគច្រើន និងយ៉ាងសម្បូរបែបគឺជាភាសាវៀតណាម ដែលពួក យើងមានមូលដ្ឋានគ្រឹះភាសាវៀតណាម សមល្មមអាចបកប្រែ សម្រាប់បម្រើជាគុណប្រយោជន៏ការងារបាន។ តែថាក៏នៅមានឯកសារ ជាភាសាអង់គ្លេស បង្ហាញពីបច្ចេកវិទ្យាថ្មីៗនៅ បស្ចឹមប្រទេស ឬ សហគមន៏អឺរ៉ុប។ ដូច្នេះសម្រាប់ខ្ញុំ ដែលមានវ័យ ចំណាស់ ហាដឌីស តូច ប៊ែតសេចទ័រខ្លះៗ ហើយរ៉េម និងរ៉ុមតូចទៀត គឺប្រាកដ ជាលំបាក និងអ៊ីនស្ទ័រញ៉ីវវ៉ែហ្សុនណាស់ ពីព្រោះមិនសាប់ផត បើប្រឹងខ្លាំងក្រែង ឆេះហាដឌីស។ សង្ឃឹម ពឹងពាក់លើប្អូននិសិ្សត ដែលមាន ខ-អាយសេវែន ប្រាកដជាអាប់គ្រេដរឿងនេះបាន។ នៅមានរឿង បូបាច់ ជាច្រើនដែលខ្ញុំមិនទាន់ បានជម្រាប សង្ឃឹមថា នឹងអត់ធ្មត់ ស្តាប់ចាស់ៗថ្ងូរ ហើយយល់ព្រមជួយខ្ញុំ ដើម្បីគុណប្រយោជន៏ ទាំងអស់ គ្នា។ សូមអរគុណជាអនេគកប្បការ។
ជូនពរទាំងអស់គ្នា មានសុខភាពល្អបរិបូណ៍ ជាពិសេស ទទួលបានជោគជ័យគ្រប់ដំណាច់ឆ្នាំសិក្សា ជាពិសេស ប្រឡងជាប់គ្រប់មុខវិជ្ជា មិនបាច់ប្រឡងសងសាលា។ អរគុណ!
OK I WILL CHECK IT AND CORRECT IT MORE…THAANK U
ដោយសារពេលឥឡុវនេះខ្ញុំបាទជាប់រវល់ប្រលង ដូចនេះខ្ញុំគ្មានពេលស្រាវជ្រាវនិងកែតំរូវ….ខ្ញុំនិងខិតខំបញ្ចួលពត័មានបន្ថែមទៀត។។។សូមអរគុណ។។