ពត័មានថ្មី

   ជិតចូលមកដល់ចូលឆ្នាំប្រពៃណីខ្មែរ ដែលនិងចូលមកដល់ថ្ងៃ ១៤.១៥.១៦ ខែមេសា ឆ្នាំ ២០១៣ នៅវេលាមកដល់វេលា ២ ៖១២​ នាទីរំលងអាធ្រាត្រទេពធីតាបុត្រីកបិលមហាព្រហ្ម ព្រះនាម ទុង្សាទេវី ដែលជាបុត្រីទី១ ទ្រង់អម្ពរពណ៌ក្រហម លម្អនៅព្រះកាណ៌ដោយសៀតផ្កាទទឹម អាភរណៈទ្រង់ពាក់កែវបទុមរាគ ភក្សាហារ ទ្រង់សោយផ្លែឧទុម្ភរ (ល្វា) ព្រះហស្ដស្ដាំទ្រង់ច័ក្រ ព្រះហស្តឆ្វេង ទ្រង់ស័ង្ខ ទ្រង់ឈរលើគ្រុឌ ជាពាហនៈ និងឈានចុះមកផ្លាស់វេន គ្រប់គ្រងផែនដី។ដូចនេះនិស្សិតខ្មែរយើងដែលកំពុងរស់នៅនិងបន្តការសិក្សានៅវៀតណាមភូមិភាគខាងជើងបានប្រារព្ធទទូលទេវតាឆ្នាំថ្មី ឆ្នាំ២០១៣នេះតាមថ្ងៃដូចខាងក្រោម៖
  1. អន្តេវាសិកដ្ឋាន តេ៤ និងអា៣ និងចូលប្រារព្ធនៅថ្ងៃទី ១២/០៤/២០១៣
  2. អន្តេវាសិកដ្ឋាន​ តេបូន​ និងប្រារព្ធនៅថ្ងៃទី១៣/០៤/២០១៣
  3. អន្តេវាសិកដ្ឋាន​ស្ថាប្យកម្មហាណូយនិងប្រារព្ធនៅថ្ងៃទី១៤/០៤/២០១៣
  4. សាលាមិត្តភាពតេ​៨០និងប្រារព្ធនៅថ្ងៃទី១៤/០៤/២០១៣
  5. អន្តេវាសិកដ្ឋានថៃបិញនិងប្រារព្ធនៅថ្ងៃទី១៤/០៤/២០១៣

នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ សូមជូនពរដល់និស្សិតខ្មែរយើងដែលកំពុងរស់នៅនិងកំពុងបន្តរការសិក្សានៅវៀតណាម ក៏ដូចប្រជាជនខ្មែរដែលរស់នៅវៀតណាមនិងរស់នៅក្នុងប្រទេសជូបតែសេចសុខនិងរក

កាលពីថ្ងៃទី​  ០៦​ខែមេសាឆ្នាំ២០១៣ ក្រុមកីឡាបាល់ទះនិស្សិតកម្ពុជា ,វៀតណាម  និងនិស្សិតឡាវបានប្រកូតជាលក្ខណះមិត្តភាពដើម្បីអបអរសាទរទទូលទេវតាឆ្នាំថ្មី និងដើម្បីបង្ហាញពីលក្ខណះមិត្តភាពរវាងប្រទេសទាំងបីផងដែរ។
នៅរយះពេលនេះមាននិស្សិតយើងដែលរស់នៅ  និងកំពុងសិក្សានៅទីនេះ បាននាំគ្នាត្រលប់ទៅស្រុកកំនើត​ដើម្បីទៅលេងផ្ទះក្នុងរយះពេលឈប់សំរាកក្នុងពេលចូលឆ្នាំវៀតណាម ក្នុងខែកុម្ភះ ឆ្នាំ​២០១៣។សូមជូនបងប្អូននិស្សិតត្រលប់ទៅស្រុកកំនើតអោយបានសុខសប្បាយ ។
កាលពីថ្ងៃទី០៤/១១/២០១២ និស្សិតដែលស្នាក់នៅអន្តេវាសិកដ្ឋានតេ ៤ និងអា​៣ បានរៀបចំពិធីប្រកូតបាល់ទះរវាងនិស្សិតខ្មែរ ឡាវ ​និងវៀតណាមដើម្បីអបអរសាទររំលឹកខូបលើកទី៥៩នៃការទទូលឯករាជ្យ(៩/១១/១៩៥៣)។
 
 
       បញ្ចីឈ្មោះនិស្សិតដែលមកសិក្សាភាសាវៀតណាមឆ្នាំសិក្សា២០១១-២០១២
ហើយឆ្នាំសិក្សា២០១២-២០១៣​ ពូកគេនឹងចូលរៀននៅតាមបណ្តាសកលវិទ្យាល័យនានាដែលគេបានជ្រើសរូចមក។

ដោយសារសព្វថ្ងៃនេះ មន្ទីពេទ្យ គន្ធបុប្ផា ដែលជាមន្ទីរពេទ្យព្យាបាលកុមារកម្ពុជា ដោយឥតបង់ប្រាក់ ជួបនឹងការលំបាក ហើយសមាគមន៏យើង មានបំណងចង់ចង់រួម វិភាគទាន ដើម្បីជួយមន្ទីរពេទ្យ ហេតុនេះ សូមជំរាបបងប្អូនថា អ្នកដែលមានសទ្ធា អាចចូលតាមរយៈសមាគមន៏ ឬ អ្នកដេលបានទៅដល់ខ្មែរ អាចបរិច្ចាកផ្ទាល់ក៏បាន។ទាំងនេះជាឈ្មោះនិស្សិតដែលស្នាក់នៅអន្តេរសិក្សដ្ខានតេបូន និងបងប្អូនដែលរស់នៅវៀតណាម៖
ឈ្មោះនិស្សិត……. ចំនួនទឹកប្រាក់
1 Yoem Rattana………. 100.000 VND
2 Pum Symon………….50.000 VND
3 Som Saravann ……..50.000 VND
4 Son Chansovannarith…..50.000 VND
5 Mornh Samnang………..50.000 VND
6 Mon Buntheng (kien truc)…..50.000 VND
7 Chhun Seakleng(Kien truc)…….50.000 VND
8 Sar Vuthy…………………………50.000 VND
9 Sen Sophorn…………………30.000 VND
10 Thlok Pisey……………………30.000 VND
11 Luk Chanponloeu……………10.000 Riel
12 Boun Bob…………………….20.000 VND
13 Cheng Chhengkheang………20.000 VND
14 Lean Kimleang ………………20.000 VND
15 Nai Seangthaing …………20.000 VND
16 Kdeb + Pheak ………………32.000 VND
17 Toeng Kimsreng …………..20.000 VND
18 Ouch Pathsattya …………10.000 VND
19 Lok Penghorng …………………10.000 VND
20 Pisoth Kakda …………………10.000 VND
21 សមាគមន៍និស្សិតនៅ T4 ……….200.000 VND

22  meas sopheak ….100.000 VND

23. keo sovann …50.000VND

24 vai savta  …50.000 VND

សរុបបាន 1.072.000 VND + 10.000 Riel

♦ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១២ ថ្ងៃនេះក្រុមនិស្សិតខ្មែរយើងនៅអន្តេវេសិកដ្ឋាន តេបូន និងស្ថាបត្យកម្មបានចូលរូមទាត់បាល់មិត្តភាពជាមូយក្រុមនិស្សិតឡាវ និងក្រមុនិស្សិតវៀតណាម ព្រមទាំងក្រុមយុវជនវៀតណាមប្រចាំទីក្រុងហូជីមិញនៅពហុកីឡា វ៉ាតហ្វុក ដើម្បីអបអរសាទររំលឹកខូបលើកទី៨១ ថ្ងៃបង្កើតក្រុមយុវជននៃទីក្រុងហូជីមិញ។នេះកីជាកាព្វកិច្ចមួយដែលប្រធាននិស្សិតប្រចាំវៀតណាមភាគខាងជើងបានចូលរូម

ទំនាក់ទំនងជាមួយនិងប្រជាជនវៀតណាម រូមទាំងក្រុមយុវជនវៀតណាមផងដែរ ។

         នៅថ្ងៃទី១២ ខែ០១ ឆ្នាំ២០១២  អ្នកគ្រប់គ្រងនិស្សិតបរទេសខ្មែរនៅវៀតណាម សូមអញ្ចើញនិស្សិតខ្មែរនៅអន្តេវាសិកដ្ខាន តេបូន និង អា៣ ទៅបរិភោគអាហារ ដើម្បីទទូលទេវតាឆ្មាំថ្មី ភាសាវៀតណាមហៅថា””” អាន់តេត នៅ ញ៉ាអាន់អា៣ ជាន់ទី០២ នៅម៉ោង ៦ ពេលល្ងាច ។

នៅថ្ងែស្អែកថ្ងៃទី០៧/០១/២០១២ សូម និស្សិតខ្មែរនៅវៀតណាមភាគខាងជើងចូលរូមរំលឹកខូបលើកទី ៣៣ នៃរបបប្រល័យពូជសាសន៏ពុលពត នៅឯ Hoi truong Bo Quoc phong(so 7 Nguyễn Tri phuong ,Ba dinh ,HaNoi.).

សូមបងប្អូននិស្សិតដែលមានសំបុត្រអញ្ញើញសូមចូលរូមទាំងអស់គ្នា។

នេះជាកាតព្វកិច្ចមូយដែលនិស្សិតខ្មែរយើងគូរតែចូលរូមដើម្បីរំលឹកនៅថ្ងៃដែលឈឺចាប់

បំផុតដែលមិនអាចបំភ្លេចបាន។

បញ្ជីនិស្សិតដែលទទូលបណ្ណ័សរសើរ

 

View more presentations from Vai Savta

លិខិតស្នើជូនទៅឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម(នៅថ្ញៃទី១៧/ ១០/២០១២)

នេះជាលិខិតដែលសមាគមនិស្សិតខ្មែរនៅភូមិភាគវៀតណាមខាងជើងបានស្នើរជូនឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋនិយមវៀតណាម ហើយក៏ទទូលស្គាល់និងគាំទ្រពីបងប្អូននិស្សិតដែលរស់នៅ និងបន្តការសិក្សានៅវៀតណាមផងដែរ។

 

លទ្ធផលបោះឆ្នោតប្រធាននិស្សិតភូមិភាគខាងជើងវៀតណាមអាណ្ណត្តិទី២២(នៅថ្ញៃទី១៧/ ១០/២០១២)

 

បញ្ចីអ្នកឈរឈ្មោះបោះឆ្នោតប្រធាននិស្សិតភូមិភាគខាងជើងវៀតណាមអាណ្ណត្តិទី២២

(14/10/2011)

 

របាយការណ៏សំរេចរបស់សមាគមន៏និស្សិតនៅថៃ្ងប្រជុំ០២/០១/១១

ទិន្និន័យចំនួននិស្សិតកំពុងសិក្សានៅសកលវិទ្យាល័យនានានៅវៀតណាមភាគខាងជើង

រាប់ពីឆ្នាំទី១ ដល់ទី ៥(ឆ្នាំ២០១០)៖

១.សកលវិទ្យាល័យពហុបចេ្ចកវិទ្យាហាណូយ(Hanoi University of Technology)

២.សកលវិទ្យាល័យឪសថសាស្រ្តហាណូយ(Hanoi University of Pharmacy)

៣.សកលវិទ្យាល័យសេដ្ឋកិច្ចជាតិហាណូយ(National Economics University=

៤.សកលវិទ្យាល័យសំណង់ស៊ីវិលហាណូយ(National University of civil Engineering)

៦.សកលវិទ្យាល័យសា្ថបត្យកម្មហាណូយ(Hanoi Architectural University)

1.របាយការណ៏កិច្ចប្រជុំគណកម្មការនិស្សិតវៀតណាម(តេ៤,អា៣,ស្ថាបត្យកម្មហាណួយ)កាលពីថ្ងៃទី១៤,ខែវិចិ្ចការឆ្នាំ២០១០

-កាលពីថ្ងៃទី  ០៧  ខែ  វិចិ្ចកា ឆ្នាំ ២០១០ នេះនិស្សិតខ្មែរនៅវៀតណាមយើងបាននាំគ្នាប្រារព្ធពិធីរំលឹក

ខូបបុណ្យឯករាជ្យខ្មែរ  ទី៥៧នៅឯអន្តេវេសិក្សដ្ឋាន តេបូនយ៉ាងសប្បាយរីករាយ និងអធិកអធមក្រៃ

លេង។ថ្ងៃនោះដែលជាថ្ងៃមួយដែលយើងបានជូបជុំគ្នា ផងដែរ។រីឯនៅអន្តេវេសិក្សដ្ឋានផ្សេងទៀតក៏បាន

ប្រារព្ធពិធីរំលឹកខូបនេះដែរ។



បញ្ហាការប្រើប្រាស់ទឹក

-ចំពោះនៅអន្តេវេសិក្សដ្ឋាន តេ៤ គឺមានបញ្ហាកែប្រែរពីបញ្ហាការប្រើប្រាស់ទឹក ។កាលពីឆ្នាំមុនៗគឺគ្មានបញ្ហាអ្វីកើតឡើងនោះទេ ក្រុមនិស្សិតទាំងអស់ប្រើប្រាស់

ទឹកដោយសេរី ប៉ុន្តែចាំពីខែរមិនា ឆ្នាំ២០១០នេះ ក្រុមនិស្សិតទាំងអស់ត្រូវប្រើប្រាស់តាម

ការកំនត់របស់ប្រធានអន្តេរវេសិក្សដ្ឋានប្រចាំតេ ៤ក្នុងមួយនាក់ត្រូវប្រើប្រាស់តែ ៦ម៉ែតគីបតែប៉ុណ្ណោះ។បញ្ហានេះនិងអនុវត្តពីខែ មិនាឆ្នាំ២០១០ទៅ។

នៅសកលវិទ្យាល័យស្ថាបត្យកម្មហាណូយ

–កាលពីថ្ងៃទី 21 ខែ 03 កន្លងទៅនេះនិស្សិតខ្មែរយើងដែលរៀននៅសកលវិទ្យាល័យ

ស្ថាបត្យកម្មហាណូយបានចូលរួមប្រឡងសិស្សពូកែថ្នាក់ Olympic ប្រចាំសាលា ។ លទ្ធផលគឺបានចេញតាំងពីថ្ងៃម្សិលមិញម្លេះតែដោយរវល់ខ្លាំងពេកក៏ភ្លេចប្រាប់បង ប្អូនយើងទៅ។ ក្នុងចំនោមនិស្សិតទាំងប្រាំពីររូបនោះឃើញថាមានម្នាក់ត្រូវបានទទួល ចំណាត់ថ្នាក់លេខ 4 ដែលជាចំណាត់ថ្នាក់ត្រូវបានរង្វាន់លួងចិត្តព្រោះសាលាតំរូវយក ចំណាត់ថ្នាក់តែបីចំណាត់ថ្នាក់ប៉ុន្នោះគឺយកលេខ 1 លេខ 2 និង លេខ 3 ។ ចំនែកអ្នក នៅសល់គឺថាមិនបាច់និយាយទេ (ធ្លាក់លាន់សូរភឹងៗតែម្ដង) ពិតជាគួរអោយស្ដាយ ណាស់ដែរនៅតែតិចទៀតជាប់ក្នុងជំរើសហើយ តែសមត្ថភាពមិនជួយសោះ។ និស្សិតដែលបានជាប់ចំណាត់ថ្នាក់លួងចិត្តនេះមានឈ្មោះថា យីម មង្គល ជានិស្សិត ឆ្នាំទីមួយដែលបានចូលរួមប្រលងសិស្សពូកែផ្នែកភាសាអង់គ្លេស។ បើតាមដែលខ្ញុំបានដឹងនិស្សិតរូបនេះប្រហែលជាទទួលបានលេខមួយនៅក្នុងថ្នាក់រៀន ផងដែរ តែលទ្ធផលនៅមិនទាន់ច្បាស់ទេព្រោះលទ្ធផលពិន្ទុចេញជាផ្លូវការនៅឡើយ ។ បញ្ជាក់ផងដែរកាលពីឆ្នាំ 2009 កន្លងទៅនេះខ្មែរយើងម្នាក់ទទួលបានចំណាត់ថ្នាក់ល្អ គឺទទួលបានពិន្ទុខ្ពស់ជាងគេបង្អស់ប្រចាំជំនាន់ដែលមានចំនួននិស្សិតប្រហែលជា 400 នាក់។ នេះជាលើកទីមួយហើយដែលនិស្សិតខ្មែរយើងអាចយកពិន្ទុខ្ពស់ជាងនិស្សិត វៀតណាម ដែលពីមុនមកមិនធ្លាប់មានទេ។ នេះជាការបំបែកឯកត្តកម្មលើកទីមួយ របស់និស្សិតឈ្មោះ ឃួន រតនា (ព្រៃ វែង) ជានិស្សិតឆ្នាំទី 2 (ឆ្នាំនេះ) រៀនផ្នែកវិស្វករ សំណង់ស៊ីវិល។ ហើយនៅឆ្នាំដដែលនោះក៏មាននិស្សិតបីរូបទៀតក៏បានបំបែកឯកត្ត កម្មដែរគឺសុទ្ទតែទទួលចំណាត់ថ្នាក់លេខមួយនិងលេខពីរនៅក្នុងថ្នាក់ ហើយក៏ទទួល បានចំណាត់ថ្នាក់ល្អផងដែរប្រចាំជំនាន់គឺទទួលបានចំណាត់ថ្នាក់លេខ 6 និងលេខ បន្តបន្ទាប់។ ចណែកឯនិស្សិតដែលរៀននៅសាលាកសិកម្មឯណោះវិញក៏ទទួលបានចំណាត់មិន ធម្មតាដែរគឺទទួលបានចំណាត់ថ្នាក់ល្អប្រចាំជំនាន់ដែរ។ និស្សិតរូបនេះបានបំបែកឯក ត្តកម្មលើកទីមួយ ហើយក៏ជាលើកដំបូងផងដែរសំរាប់និស្សិតខ្មែរដែលមករៀននៅវៀត ណាមទាំងអស់។ និស្សិតរូបនេះទទួលបានពិន្ទុខ្ពស់ជាងគេបង្អស់ដែលពីមុនមកមិន ដែលមាននិស្សិតខ្មែរណាម្នាក់ធ្វើបាន។ និស្សិតម្នាក់នេះមានឈ្មោះថា ជួង ធាត់(ឆ្នាំទី2) ដែលសរសេរជាអក្សឡាតាំង Choung Thort ។ និស្សិតម្នាក់នេះរៀននៅសាលាកសិកម្ម ដែលកំពុងតែមានឈ្មោះល្បីរន្ទឺសូម្បីតែលោកអ៊ំស្ថានទូតក៏សរសើរមិនដាច់ពីមាត់ដែរ។ និស្សិតឈ្មោះ ជួង ធាត់ នេះរៀននៅសាលាកសិកម្មដោយប្រើភាសាអង់គ្លេសជាយាន មិនមែនរៀនដោយយកភាសា វៀត ណាម ជាយាននោះទេ។ នៅមានពត៌មានមិនច្បាស់ការមួយទៀតដែលខ្ញុំបានលឺតៗគ្នាមកថាកាលពីមុនមាននិស្សិត ខ្មែរម្នាក់ធ្លាប់បានប្រឡងជាប់សិស្សពូកែ Olympic នៅវៀត ណាមនេះ។ តែខ្ញុំមិនបាន ស្គាល់ឈ្មោះរបស់គាត់ទេ គឺខ្ញុំលឺតែគេនិយាយតៗគ្នាតែប៉ុន្នោះ។ ឥឡូវយើងបែរមករកការសន្និដ្ឋានមួយរបស់ខ្មុំវិញម្ដង ឆ្នាំនេះខ្ញុំមានការរំពឹងទុកថានឹងមាន និស្សិតខ្មែរយើងម្នាក់ទៀតអាចបំបែកឯកត្ដកម្មអោយសកលវិទ្យាល័យស្ថាបត្យកម្មហាណូយ គឺប្រហែលជាអាចយកបានលេខមួយប្រចាំជំនាន់ដូចកាលពីឆ្នាំ 2009 កន្លងទៅនេះដែរ។ ហើយក៏នៅមាននិស្សិតមួយចំនួនទៀតក៏បានទទួលចំណាត់ថ្នាក់ល្អក្នុងការសិក្សាដែរ តែ មិនត្រូវបានរាប់បញ្ចូលជាសិស្សដាច់គេទេ ខ្ញុំរាប់តែនិស្សិតដែលពីមុនមកគេមិនធ្លាប់ធ្វើបាន តែប៉ុន្នោះ។ (អរគុណច្រើនដែលបានមកដល់ប្លករបស់ខ្ញុំបាទ ជូនពរសុខសប្បាយជានិច្ចក្នុងជីវិតពីខ្ញុំវ៉ាន់ឃា) 

ថ្ងៃចូលឆ្នាំខ្មែរ

 

  • -ជិតដល់ថ្ងៃចូលឆ្នាំខ្មែរយើងហើយ(១៣,១៤,១៥,១៦ ខែមេសា ឆ្នាំ២០១០) ដូចនេះហើយនិស្សិតខ្មែរនៅវៀតណាមក៏ជីតដល់ពេលសប្បាយផងដែរ ។យើងបាននាំគ្នារៀបចំទទូលទេវតាឆ្នាំថ្មីនៅតាមអន្តេរវេសិក្សដ្ថាននីមួយៗ ៖

* នៅ តេបូន ប្រហែលនៅថ្ងៃទី១៤ខែមេសា
* នៅ អាបា ប្រហែលនៅថ្ងៃទី១៥ខែមេសា
* នៅសកលវិទ្យាល័យស្ថាបត្យកម្មប្រហែល១៣ខែមេសា
* នៅថៃប៊ិញក៏ប្រហែលថ្ងៃទី១០ខែមេសា
* រីនៅសកលវិទានានានៅឯទីក្រុងហូជីមិញប្រហែលថ្ងៃទី១១ខែមេសា។

ទោះបីនិស្សិតខ្មែរយើងបានរៀបចំទទូលទេវតាឆ្នាំថ្មីនៅតាមអន្តេរវេសិក្សដ្ថាននៅថ្ងែខុសគ្នា ប៉ុន្តែនិស្សិតបាននាំគ្នា

នៅសាកាលវិទ្យាល័យសំណង់ស៊ីវិលហាណូយ

-មាននិស្សិតខ្មែរយើងមូយរូប ដែលបច្ចុប្បន្នកំពុងសិក្សាទីក្រុងហាណូយ
បានទទូលនៅប្រាក់អាហារូបករណ៏បន្ថែមពីសាកលវិទ្យាល័យ ។នេះជាមោនទភាពមូយរបស់និស្សិតខ្មែរយើងដែល
បានទទូលអាហារូបករណ៏នេះក្នុងចំនោមនិស្សិតវៀតណាមរាប់រយនាក់។និស្សិតរូបនោះ
ឈ្មោះថា ហែម ដារ៉ានិស្សិតឆ្នាំទី២(២០០៨ \២០០៩) នៃសាកលវិទ្យាល័យ
សំណង់ស៊ីវិលហាណូយ ។ពូកយើងមានចិត្តសប្បាយរីករាយណាស់
ដែលមានមិត្តភក្តិយើងបានទទូលអាហារូបករណ៏នេះ ។ដូចនេះសូមអោយនិស្សិតខ្មែរយើង
ដែលសិក្សានៅវៀតណាមខិតខំរៀនសូត្រអោយទទូលលទ្ធផលល្អ។

7 Responses to ពត័មានថ្មី

  1. Bun Then និយាយថា ៖

    សូម​បងជួយ Upload Document នៅ​លើ wall អោយងាយស្រួល Download ផង ។​

  2. Ur Ry និយាយថា ៖

    ជម្រាបសួរ, ទាំងអស់គ្នា ! បើអាយុច្រើន ក៏សូមទទួលថាជារៀមច្បង, បើអាយុតិច ក៏សូមទទួលថាជារៀមប្អូន។ ខ្ញុំ កើតឆ្នាំ ១៩៦៧ ៉ក្នុងបញ្ជីរ ជាតិ៉ តែពិតប្រាកដ ខ្វះប៉ុន្មានខែទៀតគឺ ត្រាទុក៥ ហើយ សុំទោសមិន មែនបង្អួតអាយុអ្វីទេ សូមមេត្តាអធ្យាស្រ័យ។ ខ្ញុំជាប់ បាក់ឌុប ១៩៨៦ នៅសាលាបាក់ទូក, រៀននៅ វិទ្យាស្ថានបច្ចេកទេសយោធា, វេញអ៊ាន-វេញហ៊្វូ-ហាណូយ ជាវិស្វករវិទ្យុទាក់ទង ចប់ឆ្នាំ១៩៩១។ បានទស្សនា គេហទំព័ររបស់បណ្តារមិត្តនិសិ្សត សិក្សានៅប្រទេស វៀតណាម ធ្វើ អោយខ្ញុំមានមោទនភាពយ៉ាងក្រៃលែង និងសូមសម្តែងការគោរពកោត សរសើរ។ ខ្ញុំសូមណែរនាំខ្លួនខ្ញុំត្រឹមប៉ុណ្ណេះសិន ខ្ញុំនឹង សូមអនុញ្ញាតិពី បណ្តារមិត្តនិសិ្សត ទាំងរៀមច្បង រៀមប្អូន ដើម្បីផ្លាស់ប្តូយោបល់ស្វែង រកការរីកចម្រើនថ្មីៗ សម្រាប់ខ្លួនផង សម្រាប់យើងទាំងអស់គ្នា និងសម្រាប់ជាតិផងដែរ។ សូមអរគុណជាអនេគ។

  3. Ur Ry និយាយថា ៖

    សាយ័ន្តសួស្តី បណ្តាមិត្តនិសិ្សត ជាទីមេត្រី រាប់អាន ! ខ្ញុំមានសំណូមពរ យ៉ាងដូចេ្នះថា៖ និយាយពីសន្ទានុក្របបច្ចេកទេស ខ្ញុំសូមស្នើ អស់ លោកនិសិ្សត ជួយបំពេញបន្ថែម ដោយចែកជាបីតារាងបញ្ឈរ ដែល មួយសម្តែងអំពីភាសាវៀតណាម, តារាងបញ្ឈរទីពីរ សម្តែងជាភាសា អង់គ្លេស, តារាងបញ្ឈរទីបី មានអធិប្បាយជាភាសាខ្មែរ។ មូលហេតុ ដែលខ្ញុំគិត និងមានសំណូមពរយ៉ាងដូច្នេះពីព្រោះថា ឯកសារបច្ចេក ទេសភាគច្រើន និងយ៉ាងសម្បូរបែបគឺជាភាសាវៀតណាម ដែលពួក យើងមានមូលដ្ឋានគ្រឹះភាសាវៀតណាម សមល្មមអាចបកប្រែ សម្រាប់បម្រើជាគុណប្រយោជន៏ការងារបាន។ តែថាក៏នៅមានឯកសារ ជាភាសាអង់គ្លេស បង្ហាញពីបច្ចេកវិទ្យាថ្មីៗនៅ បស្ចឹមប្រទេស ឬ សហគមន៏អឺរ៉ុប។ ដូច្នេះសម្រាប់ខ្ញុំ ដែលមានវ័យ ចំណាស់ ហាដឌីស តូច ប៊ែតសេចទ័រខ្លះៗ ហើយរ៉េម និងរ៉ុមតូចទៀត គឺប្រាកដ ជាលំបាក និងអ៊ីនស្ទ័រញ៉ីវវ៉ែហ្សុនណាស់ ពីព្រោះមិនសាប់ផត បើប្រឹងខ្លាំងក្រែង ឆេះហាដឌីស។ សង្ឃឹម ពឹងពាក់លើប្អូននិសិ្សត ដែលមាន ខ-អាយសេវែន ប្រាកដជាអាប់គ្រេដរឿងនេះបាន។ នៅមានរឿង បូបាច់ ជាច្រើនដែលខ្ញុំមិនទាន់ បានជម្រាប សង្ឃឹមថា នឹងអត់ធ្មត់ ស្តាប់ចាស់ៗថ្ងូរ ហើយយល់ព្រមជួយខ្ញុំ ដើម្បីគុណប្រយោជន៏ ទាំងអស់ គ្នា។ សូមអរគុណជាអនេគកប្បការ។
    ជូនពរទាំងអស់គ្នា មានសុខភាពល្អបរិបូណ៍ ជាពិសេស ទទួលបានជោគជ័យគ្រប់ដំណាច់ឆ្នាំសិក្សា ជាពិសេស ប្រឡងជាប់គ្រប់មុខវិជ្ជា មិនបាច់ប្រឡងសងសាលា។ អរគុណ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

%d bloggers like this: