សន្តានចិត្តច័ន្ទ
2009/11/13បុណ្យឯករាជ្យជាតិខ្មែរ
2009/11/07ជារៀងរាល់ឆ្នាំនិស្សិតខ្មែរនៅវៀតណាមតែងតែប្រារព្ធពិធីបុណ្យឯករាជ្យជាតិរបស់ខ្មែរ យើងតាមបណ្តាសាលារៀងៗខ្លួន ដើម្បីអបអរនូវជ័យជំនះរបស់ខ្មែរយើង។ ដូចឆ្នាំនេះ ថ្ងៃនេះ 07-11-2009 នៅសាកលវិទ្យាល័យស្ថាប្យកម្មហាណូយ បងប្អូននិស្សិតនៅទីនេះ បានមូលមតិគ្នាបា្ររព្ធពិធីជប់លៀងមួយដ៏ធំដើម្បីធ្វើការអបអរ ដោយមានការធ្វើប្ហូបជា លក្ខណះខ្មែរជាច្រើនមុខ។ មានការទទួលមិត្តភកិ្តមកពីសាលាផ្សេងៗចូលរួមផងដែរ។
មិនដឹងថាសប្បាយយ៉ាងណាទេមើលទៅ! មានទាំងស្រាបៀយ៉ាងច្រើនទៀតផង ហិហិហិ ហើយនិងមានការចាក់ធុងបាស់រាំរែកទៀត ។ ពិតជានឹកដល់ស្រុកខ្មែរដល់ហើយអញ្ចឹង។
សូមជួយបញ្ចេញមតិមួយដល់ខ្ញុំចំពោះទំព័រនេះ
2009/11/05ទំព័រនេះខ្ញុំនឹងនិយាយទាក់ទងទៅនឹងការប្រែសំរួលគណិតវិទ្យា
ពីភាសាយួនមកជាភាសាខ្មែរ។ វាពិតជាពិបាកខ្លាំងណាស់ក្នុងការប្រើ
ពាក្យបច្ចេកទេសនៅក្នុងការប្រែសំរួលនេះ។ ហេតុប្រហែលជាខ្ញុំនឹង
បង្កើតពាក្យថ្មីមួយចំនួនដើម្បីជំនួសចូលត្រង់ពាក្យណាដែលខ្ញុំមិនដឹង
ថាភាសាខ្មែរយើងហៅថាយ៉ាងម៉េចនោះ។ ហេតុនេះខ្ញុំសូមទោសពីសំ
ណាក់ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងបងប្អូនខ្មែរទាំងអស់ជាមុន។
ហើយខ្ញុំនឹងព្យាយាមពន្យល់ពីអត្ថន័យរបស់ពាក្យថ្មីទាំងនោះអោយបាន
ក្បោះក្បាយ។ ហើយលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ទាំងអស់សូមប្រែ
សំរួលវាម្ដងទៀតមុននឹងយកទៅប្រើក្នុងកម្មវិធីសិក្សា។
មុននឹងការប្រែសំរួលនេះចាប់ផ្ដើមធ្វើដំណើរការខ្ញុំសង្ឃឹមថាខ្ញុំនឹង
ទទួលបានមតិនានាពីបងប្អូនដើម្បីអោយខ្ញុំបានកែប្រែជាមុន មុននឹង
ខ្ញុំចាប់ផ្ដើមធ្វើការប្រែសំរួលនេះព្រោះខ្ញុំខ្លាចក្រែងលោមានបញ្ហាអ្វី
ទាក់ទងនឹងបញ្ហាប្រែសំរួលនេះ ខ្ញុំចង់សូមជាមតិ រឺ យោបល់ផ្សេងៗ
ពីលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និង បងប្អូនជនជាតិខ្មែរទាំងអស់ជា
មុនសិន។ តើខ្ញុំធ្វើអញ្ចឹងបានដែរឬទេ??
ប្រាក់ខែនិស្សិត
2009/11/04ប្រាក់ខ្មែររបស់និស្សិតខ្មែរនៅវៀតណាម ម្នាក់ៗអស់ស្ទះហើយ ច្រើនដល់កហើយ ចាយមិនដែលគ្រប់ ភាគច្រើនចាយបានមួយសប្តាហ៏ ឬសន្សំ រិះថាំបំផុតហើយចាយបាន កន្លះខែ អ្នកខ្លះគ្រាន់តែបើកមកភ្លាមសងគេ ដែលជំពាក់ខែមុនៗ អស់ភា្លម គ្មានសល់។
បើអ្នកដែលម៉ែឪគេធូរធាទៅរាងគ្រាន់បើ តែចំពោះអ្នកក្រវិញយ៉ាប់ដល់ក។ ប្រាក់ខែសព្វថ្ងៃបើគិតមើលទៅផ្គត់ផ្គង់បានតែបាយទឹកធម្មតាប៉ុណ្ណោះ ចុះមនុស្សយើង ចេះតែញាំបាយប៉ុណ្ណឹងទេឬ?ហេហេហេហេ សូម្បីតែទិញរបស់របររៀនក៏ត្រូវរិះថាំបំផុត
ដែរ ទើប អាចទៅរួច ហើយបើថ្ងៃណាចង់ហ៊ឺហារតិចតួចអី ប្រាកដជាយ៉ាប់ហើយខែណឹងនោះ។ ដូចអ្នកដែលរៀនស្ថាប្យកម្មនៅហាណូយអញ្ចឹង សូម្បីតែរកលុយ Print ប្លង់មិនបានផង ព្រោះវារាងថ្លៃគ្រាន់បើដែរនឹង។ ហើយសាលាខ្លះ ទៀតក៏តំរូវអោយនិស្សិតបង់លុយដែរ។ ឥឡូវហ្នឹងមួយៗគ្រវីក្បាលគ្រប់គ្នាហើយ….
គណិតវិទ្យាវង្វេងផ្លូវ
2009/11/04លោកគ្រូអ្នកគ្រូបានប្រាប់ខ្ញុំថា ឯងរៀនគណិតវិទ្យាងាយៗបាន
ហើយទៅរៀនគណិតវិទ្យាពិបាកៗធ្វើអ្វីនាំតែឈឺក្បាលនឹង។
តែខ្ញុំបានប្រាប់គាត់វិញថាចុះបើសិស្សទាំងអស់សុទ្ធតែរៀន
លំហាត់ស្រួលៗយ៉ាងនេះតើពេលប្រឡងប្រជែងធ្វើម៉េចនឹង
ឈ្នះគេទៅកើត។ គាត់ប្រាប់ខ្ញុំវិញថាបើចង់រៀនគណិតវិទ្យាអោយ
ពូកែលើសគេ ឯងត្រូវរៀនគណិតវិទ្យាវង្វេងផ្លូវជាមុនសិន។
ខ្ញុំសួរគាត់ទៀតថាតើគណិតវិទ្យាវង្វេងផ្លូវនឹងពិបាកឬស្រួស??
គាត់ថាបើឯងចេះមើលមេឃនោះការគណិតវិទ្យាវង្វេងផ្លូវមិន
ពិបាកទេ។ គាត់ក៏ចោទសួរខ្ញុំមួយសំនួរថា: តើឯងមើលទៅមេឃ
នៅឆ្ងាយរឺក៏មើលទៅដីនៅឆ្ងាយ??
ខ្ញុំក៏បានសួរគាត់វិញថាចុះវាមានទាក់ទងអ្វីនឹងការមើលមេឃមើល
ដីទៅលោកគ្រូ???
គាត់បានពន្យល់ខ្ញុំថាដីជាប្រភពវង្វេង រីឯមេឃជាប្រភពបំភ្លឺផ្លូវ។
ទោះជាគ្មានថ្ងៃក៏នៅមានខែ ហើយបើគ្មានខែក៏នៅមានផ្កាយដែរ។
គាត់ថាទៀតថាអ្នកប្រាជ្ញជាច្រើនអាចបង្កើតទ្រឹស្ដីបទបានគឺសុទ្ធតែ
គេចេះគណិតវិទ្យាវង្វេងផ្លូវនេះ។
ការសន្ទនាត្រូវបានបញ្ចប់ខ្ញុំនឹងគាត់ក៏ត្រូវបានបែកគ្នា។
ប៉ុន្តែខ្ញុំនៅតែមិនទាន់យល់ពីគណិតវិទ្យាវង្វេងផ្លូវនេះនៅឡើយ។
គិតអស់រយៈពេលជាងមួយឆ្នាំនៅតែមិនយល់ទាល់តែសោះ ហាហា។
ប៉ុន្តែមានថ្ងៃមួយខ្ញុំបានឮពាក្យប្រដៅមួយឃ្លាថា:
កុំវក់នឹងល្បែង កុំលេងតែស្រី កុំផឹកតែស្រា។
ទើបខ្ញុំយល់ពីសំដីគាត់។
នេះជាពាក្យគ្រឹះសំរាប់ពិចារណា:
+ ខ្សែបីបើរឹតតឹងពេកវានឹងដាច់ ឯបើធូរពេកវាមិនពិរោះ។
+ ពន្លឺខ្លាំងចាំងភ្នែកមើលអ្វីក៏ពុំឃើញ តែបើងងឹតពេកគឺវានឹង
ខូចភ្នែក។
+ ដើរលើដីចង់ងាប់ទៅវិញហើយមិនដឹងថាដីតូចប៉ុណ្ណា??
ចម្ងល់មិនចេះចប់
2009/11/04តើហេតុអ្វីបានជាមានស្រឡាញ់មានស្អប់??? វាទាក់ទងគ្នាយ៉ាងដូចម្ដេចដែរ??
ខ្ញុំធ្លាប់ឮទៀតថាស្រឡាញ់ប៉ុណ្ណាស្អប់ប៉ុន្នោះ។អញ្ចឹងពេលយើងស្រឡាញ់ឪពុក
ម្ដាយយ៉ាងជ្រាលជ្រៅ តើយើងអាចស្អប់គាត់ដូចពាក្យថាមានស្រឡាញ់
មានស្អប់នឹងរឺទេ???
អាចដាក់មួយវាចារអោយខ្ញុំបានភ្លឺភ្នែកផងបានទេ??
ចូលឆ្នាំ
2009/11/03ឃើញស្រីស្អាតៗហ្នឹងមិនមែនខ្មែរទេណា សុទ្ធយួន។ និស្សិតខ្មែរស្រីៗតិចណាស់នៅទីនេះ
នោះ។ ចូលឆ្នាំម្តងៗប្រុសៗខ្មែរនាំស្រីៗយួនមកចូលរួមលេងកំសាន្ត បន្ទាប់ពីរាំលេងហើយ ខ្ញុំក៏មិនដឹងពួកគេទៅណាទៀតដែរហ្នឹងណា ហាហាហាហ។
បានដាក់ប្រកាស ដោយ studentkh
បានដាក់ប្រកាស ដោយ studentkh
បានដាក់ប្រកាស ដោយ studentkh